|
|
|
Levi Colwill និង Malo Gusto បានត្រលប់មកហ្វឹកហាត់ក្រុមវិញហើយកាលពីថ្ងៃអង្គារ ក្លឹប Chelsea បានបញ្ជាក់តាមរយៈគេហទំព័រផ្លូវការរបស់ពួកគេ ។ អ្នកទាំងពីរមានរបួសស្រាល ហើយត្រូវដកខ្លួនចេញពីក្រុមជម្រើសជាតិ អង់គ្លេស និងបារាំង U21s រៀងខ្លួន។ Gusto និង Lavia ត្រលប់មកហ្វឹកហាត់ពេញលេញវិញ ។
ទន្ទឹមនឹងនេះ Romeo Lavia និង Christopher Nkunku នៅតែមានរបួស។ គេហទំព័ររបស់ក្លឹបនិយាយថា អ្នកទាំងពីរបានបន្តការងារស្តារកាយសម្បទារបស់ពួកគេ ប៉ុន្តែគេរំពឹងថានឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ។
វាត្រូវបានគេរាយការណ៍ថា Nkunku អាចត្រលប់មកវិញនៅថ្ងៃសៅរ៍ទី 25 ខែវិច្ឆិកានេះនៅពេលដែល Chelsea ប៉ះ Newcastle ។
ទោះបីជាយ៉ាងណាក៏ដោយ ការអាប់ដេតថ្មីៗបន្ថែមទៀតបាននិយាយថា កីឡាករសញ្ជាតិបារាំងនឹងត្រូវរង់ចាំបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមតោខៀវ រហូតដល់ខែធ្នូ។ Chelsea កំពុងចាត់វិធានការយ៉ាងប្រុងប្រយ័ត្នជាមួយនឹងកាយសម្បទារបស់គាត់។
Facebook Page Aa2888
យោងតាម Sky Sports ក្លឹប Roma កំពុងពិចារណាថាតើត្រូវបញ្ចប់កិច្ចសន្យាខ្ចីជើងរបស់ Evan Ferguson ពីក្លឹប Brighton មុនពេលវាផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលឬអត់។...
អ្នកកាសែត Ben Jacobs បានប្រាប់ talkSPORT ថា Ivan Toney ទំនងជាមិនចាកចេញពីក្រុម Al Ahli នៃលីគកំពូលអារ៉ាប៊ីសាអូឌីតនៅខែក្រោយទេ។...
យោងតាមកាសែត Daily Mail ក្រុម Manchester City ត្រូវបានគេរំពឹងថានឹងទាក់ទងក្រុម Newcastle United ដើម្បីនាំយកខ្សែការពារស្លាបរបស់ពួកគេគឺ Tino Livramento។...
យោងតាមរបាយការណ៍បានឱ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappé របស់ក្លឹប Real Madrid មានការសង្ស័យក្នុងការចូលរួមក្នុងការប្រកួត La Liga ចុងសប្តាហ៍ជាមួយក្រុម Alaves ដោយសារតែរបួស។...
ការស្តារនីតិសម្បទារបស់ខ្សែបម្រើ Dani Olmo របស់ក្រុម Barcelona បន្ទាប់ពីរបួសស្មាបានវិវឌ្ឍទៅមុខយ៉ាងល្អ ហើយគាត់អាចនឹងវិលត្រឡប់មកវិញនៅខែក្រោយ។...